ប្រជាពលរដ្ឋខ្មែរលូចឆ្លងដែនចូលទៅទឹកដីថៃ ចំនួន៣នាក់ត្រូវបានសមត្ថកិច្ចចាប់បាន,,,

ខេត្ដបន្ទាយមានជ័យ៖នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទីទៀបភ្លឺមានប្រជាពលរដ្ឋខ្មែរលូចឆ្លងដែនចូលទៅទឹកដីថៃ ចំនួន៣នាក់ដេកពូននៅតាមកម្ពោតព្រៃ លុះដល់ម៉ោង៩និង៤៥នាទីកម្លាំងប៉ុស្តិ៍ក្បាលស្ពាន នៃវរ:៨៩១ សហការជាមួយកម្លាំងយោធាកងពល លេខ៥១ ធ្វើការឃាត់ខ្លួនបានក្នុងនោះរួមមាន ៖ ១.ឈ្មោះភឿន ឆែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២.ឈ្មោះកេត ហំ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ,ទី៣.ឈ្មោះត្រង ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនទាំង៣ត្រូវចាប់បាននៅមាត់អូរព្រំដែនចំណុចរោងម៉ាស៉ីនក្រុមហ៊ុនគ្រែនដាយម៉នស៉ីធីក្រោយនាគមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនធ្វើការអបរំរួច លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:៨៩១ ចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពានដឹកនាំដោយលោកវរសេនីទោឈិន ឈាងមេបញ្ជាការរងទទួលទិសបញ្ជូនគាត់យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសំុចត ស្ថិតនៅសាលាបឋសិក្សាហ៊ុន សែន ព្រហ្មនិម្មិត ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

You might like