(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានព្រមានម្ចាស់ដេប៉ូខ្សាច់-ថ្ម ចំនួន ១៨ទីតាំង នៅតាមដងផ្លូវមាត់ទន្លេ ក្នុងក្រុងតាខ្មៅ ឈានដល់វិធានការបិទអាជីវកម្មជាស្ថាពរ ប្រសិនបើនៅតែបន្តធ្វើឱ្យជ្រុះដីខ្សាច់ប្រឡាក់ផ្លូវសាធារណៈ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុខភាពពលរដ្ឋ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តដែលអង្គភាព
ទទួលបាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦នេះ បានណែនាំចំនួន២ចំណុច៖
*ទី១៖ តម្រូវឱ្យម្ចាស់អាជីវកម្មលាងសំអាតថ្នល់ឱ្យបានស្អាតជាប្រចាំ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ តទៅ។
*ទី២៖ ក្នុងករណីរកឃើញថា នៅតែបន្តមានការជ្រុះប្រឡាក់ថ្នល់នៅពេលណាមួយទៀត អាជ្ញាធរនឹងបិទអាជីវកម្មជាស្ថាពរភ្លាមៗតែម្តង។
សូមជម្រាបថា នាពេលកន្លងទៅ ម្ចាស់ដេប៉ូខ្សាច់ទាំងនោះ ហាក់ព្រងើយកន្តើយចំពោះវិធានការដែលមានពីមុនមក ខណៈដែលគេសង្កេតឃើញថា ក្រុមឡានដឹកខ្សាច់ចេញពីដេប៉ូ មិនបានគោរពតាមបថដ្ឋានច្បាប់រ៉ែ និងសេចក្ដីណែនាំរបស់រដ្ឋបាលក្រុងឲ្យបានត្រឹមត្រូវនោះទេ ពោលគឺដឹកយ៉ាងប្រសាច ហើយខ្លះបើកលឿនៗ រីឯស៊ីផ្លេវិញ ចុចម្ដងៗផ្អើលកក្រើក ដែលជាហេតុប៉ះពាល់ដល់ពលរដ្ឋធ្វើដំណើរ ពិសេសសិស្សសាលា។
ចំណែកខ្សាច់ជ្រុះរប៉ាត់រប៉ាយ ហូរហៀរប្រឡាក់លើថ្នល់ ដែលបង្កគ្រោះថ្នាក់សម្រាប់អ្នកជិះម៉ូតូ ជិះកង់នាពេលកន្លងទៅ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត៖
