ពិតជាមិនធម្មតាមែន ទីតាំងហាងកាហ្វេមួយកន្លែងដោយស្ថិតនៅជាប់ហាងនំប៉័ងស្តុបផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានបង្កប់នូវល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អនឡាញ ជាច្រើនប្រភេទ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ.

ប្រភពពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាទីតាំងខាងលើ មានការបើកលេងជារៀងរាល់ថ្ងៃ ដោយមានអ្នកកាងនៅពីក្រោយទើបអាចបំភាន់ភ្នែក អាជ្ញាធរ បាន.
ប្រជាពលរដ្ឋសូមណូមពរដល់អាជ្ញាធរគួរតែយកចិត្តទុកដាក់ បង្ក្រាប ឲ្យអស់រាល់ បទល្មើស ល្បែងស៊ីសងគ្រឿងញៀន ដែលមាននៅក្នុង មូលដ្ឋាន ក៏ដូចជាអនុវត្តតាម បទបញ្ជារបស់ថ្នាក់ដឹកនាំ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច
បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនឹងមានវិធានការក៏ដូចជាមានចំណាត់ការទៅលើទីតាំងខាងលើនេះផង បន្ថែមលើសពីនោះទៀតបងប្អូនប្រជាពលរដ្ឋសូមសំណូមពរទៅដល់សមត្ថកិច្ចអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេស លោកអធិការ ខណ្ឌទួលគោក និងលោកអភិបាល ខណ្ឌទួលគោក សូមមេត្តាដាក់កម្លាំងឲ្យចុះត្រួតពិនិត្យទៅលើទីតាំងមួយកន្លែងនេះផង. ដោយក្ដីគោរព សូមអរគុណ..!????
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦

 

You might like