Author: admin

រថយន្តតាក់សុីសេរីទំនើបមួយគ្រឿងត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០បង្ក្រាបបានដោយជោគជ័យ

រដ្ឋាភិបាលមិនឲ្យមានការជួបជុំគ្នា! ប៉ុន្តែផ្ទុយទៅវិញល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោង បើកលេងបានយ៉ាងរំភើយ

លោកហ៊ាង ហៅហ៊ាងក្បាលដែក បើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោងបើកលេងទ្រង់ទ្រាយធំយ៉ាងរលូន ព្រោះគ្មានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ណាចាត់វិធានការបង្ក្រាបឡើយ

ពលរដ្ឋរិះគន់កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងដែលបង្ក្រាបបានតែវង់ល្បែងស៊ីសង​ ស៊ីគូថៃតូចតាចតាមផ្ទះ ក្នុងមួយក្ដារ៥០០៛ទៅ១០០០៛ចំណែកវង់ល្បែងដ៏ធំចាក់ភ្នាល់លុយរាប់លានរៀលនឹងរាប់ម៉ឺនដុល្លាបែជាធ្វើមើលមិនឃើញ!!!!

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ គ្មានការលើកពេលក្នុងការត្រួតពិនិត្យ និង ពិន័យចំពោះករណីឡាន ម៉ូតូគ្មានបណ្ណបើកបរនោះទេ

ទីតាំងលោកតាល់ ល្បែងភ្នាល់ទឹកភ្លៀងនឹង អាប៉ោង កំពុងតែបើកលេង យ៉ាងគឃ្លើនអាជ្ញាធរក្រុងបាត់ដំបងហាក់ដូចជាស្ងាត់ឈឹង ប្រហែលជាបានឆ្ងាញ់ហើយ

អគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសដាក់ឲ្យដំណើរការលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ សម្រាប់ប្រជាពលរដ្ឋសាកសួរពីច្បាប់ចរាចរណ៍ 24h/24h ដោយឥតគិតថ្លៃ

មហស្ចារ្យណាស់! កាយឃើញចម្លាក់អណ្ដើកធំមួយនៅកណ្ដាលស្រះស្រង់ ដោយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា (សៀមរាប)៖ មានការធ្វើកំណាយរកឃើញចម្លាក់អណ្ដើកធំមួយនៅខាងក្រោមប្រាសាទកណ្ដាលស្រះស្រង់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ខណៈដែលក្រុមការងារបុរាណវិទូនៃអាជ្ញាធរអប្សរាកំពុងធ្វើកំណាយនៅការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់នោះ។ បើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានឱ្យដឹងនូវព័ត៌មានបឋមដល់អង្គភាពព័ត៌មាន Fresh News នាព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះថា ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកធំមួយក្នុងពេលកំណាយស្រាវជ្រាវនៅទីនោះ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងផ្តល់ព័ត៌មានលម្អិតបន្ថែមជុំវិញការរកឃើញអណ្ដើកយក្សមួយនេះនៅថ្ងៃស្អែកបន្តទៀត។ សូមជម្រាបថា ក្នុងពេលដំណើរការការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ខាងលើនេះ ក្រុមការងារបានរកឃើញវត្ថុបុរាណជាច្រើន ជាក់ស្ដែងនាពេលថ្មីៗនេះ គេបានរកឃើញវត្ថុបុរាណចំនួន ៣ ប្រភេទ រួមមានជាអាទិ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ព្រមទាំងបំណែកខ្វាតពណ៌ស ឬគ្រីស្តាល់ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគធំមួយ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ៕