លោក លី ប៊ុនសុង ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ យកមនុស្សមួយក្រុម ព្រះនាម K១៨ មកប្រមូលថវិកាជំនួសមន្ត្រីគយ!

(ខេត្តត្បូងឃ្មុំ) តាមប្រភពព័ត៌មានបានឲ្យដឹងថាលោក លី ប៊ុនសុង ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដែលជាអតីតមេគយខេត្តកំពត តែងតែយកមនុស្សជំនិតរបស់គាត់គឺមកពីខេត្តកំពតដែលហៅថាព្រះនាម K១៨មកប្រមូលថវិកាតាមបណ្ដាការិយាល័យគយខេត្តត្បូងឃ្មុំទាំងមូលដោយលោកមេគយរូបនេះតែតែងប្រព្រឹត្តអំពើពុករលួយតាមរយៈក្រុមព្រះនាមK១៨ តាំងពីខេត្តកំពតរហូតមកខេត្តត្បូងឃ្មុំហើយបញ្ជាក់ថាក្រុមK១៨ នេះមិនមាននៅក្នុងជួរស្ថាប័នរដ្ឋទេគឺជាកម្មករឬក្រុមសាច់ញាតិរបស់លោកមេគយរូបនេះ ដែលលោកប្រធានសាខាគយខេត្តត្បូងឃ្មុំឲដើរប្រមូលលុយតាមការិយាល័យគយច្រកឬតំបន់និមួយៗដើម្បីប្រមូលប្រាក់បានជូនទៅមេលោក លី ប៊ុនសុង តើលោកមេគយរូបនេះហេតុអ្វីមិនហ៊ានយកមន្រ្តីគយក្រោមឱវាទទៅធ្វើការ?

បើតាមប្រភពច្បាស់ការពីក្រុមអ្នកដឹកទំនិញគ្រប់ប្រភេទតាមច្រកតំបន់ក្នុងខេត្តត្បូងឃ្មុំដូចៗគ្នារាយការណ៍មកអង្គភាពសារព័ត៌មានយើងឳ្យដឹងថាមានរឿងនេះកើតឡើងតាំងពីលោក លី ប៊ុនសុង ឡើងកាន់ជា ប្រធានសាខាគយខេត្ត លោកបានបង្កើតក្រុមមនុស្សជំនិតរបស់គាត់ដែលដាក់រហស័នាមក្រុម
K១៨ អោយប្រលុយដាក់ក្នុងហោប៉ៅគាត់ធ្វើមាន ធ្វើបានតែក្រុមបក្ខពួក មិនគិតពីផលប្រយោជន៍ប្រទេសជាតិ។

ករណីនេះផងសូមបញ្ជាក់ថាលោក លី ប៊ុនសុង អតីតមេគយខេត្តកំពត ដែលថ្នាក់ដឹកនាំបានប្ដូរលោក មកកាន់ខេត្តត្បូងឃ្មុំវិញ តែលោកមេគយរូបនេះតែងតែយកក្រុម K១៨នេះមកតាមខ្លួនជានិច្ច។
ភ្នាក់ងារអ្នកសារព័ត៌មានយើងក៏បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ័ ដើម្បីសុំការបំភ្លឺករណីរឿងខាងលើនេះពីលោក លី ប៊ុនសុង ផងដែរតែខលចូលគ្មានអ្នកលើក។

ក្រុមឈ្មួញ អ្នកដឹកទំនិញ និងមហាជនសូមអំពាវនាវដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមេត្តាដាក់អធិការកិច្ចចុះស្រាវជ្រាវទៅលើលោក លី ប៊ុនសុង ដើម្បីកុំអោយមានមន្ទិលសង្ស័យបន្តទៀត។

ទាក់ទិនករណីខាងលើអង្គភាពសារព័ត៌មានយើងនឹងតាមដានបន្តទៀត និងរីករាយទទួលស្វាគមន៍រាល់ការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

You might like