ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ សូមលោក ម៉ន វុទ្ធី អធិការខណ្ឌ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌមានវិធានការជាបន្ទាន់ផង!

មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង ដែលស្ថិតនៅភូមថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យដោយត្រូវបានរាយការណ៍ថា មានសកម្មភាពប្រមូលផ្តុំ អ្នកញៀនល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង និងជារៀងរាល់ថ្ងៃ។

ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភ និងស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជាពិសេសលោក ម៉ន វុទ្ធី អធិការខណ្ឌ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌមានវិធានការជាបន្ទាន់ផង។

សូមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់មានវិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តឱ្យមានប្រសិទ្ធភាព៕

   

You might like